ព័ត៌មានជាតិ

ស្រ្តីជនជាតិវៀតណាមម្នាក់ដេកគាំងបេះដូងស្លាប់នៅបន្ទប់ជួល

ភ្នំពេញ: ស្ត្រីជាជនជាតិវៀតណាមម្នាក់ដេកគាំងបេះដូងស្លាប់នៅបន្ទប់ជួលសមត្ថកិច្ចថាអាចបណ្តាលមកពីជំងឺលើសឈាម។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៩នៅចំណុចផ្ទះជួល ក្រុម៥ ភូមិ សាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះTRUONG THI GAY ភេទ ស្រី ជនជាតិ វៀតណាម អាយុ ៥០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

តាមសមត្ថកិច្ចឲ្យដឹងថាក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរផ្ទះកើតហេតុខាងលើ ថាមានករណីស្រ្តីម្នាក់ដេកស្លាប់ផ្នែកជំនាញ ខណ្ឌនិង ប៉ុស្តិ៍ បានសហការណ៍ជាមួយ ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត រាជធានីភ្នំពេញចុះដល់កន្លែងកើតហេតុដើម្បីធ្វើការ ត្រួតពិនិត្យសាកសព ។

ក្រោយពីការពិនិត្យរបស់លោកគ្រូពេទ្យកោសល្យវិច្ច័យថា សពស្លាប់ដោយសារគាំងបេះដូងអាចបណ្តាលមកពីជំងឺលើសឈាម។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្បតាមប្រពៃណីនៅឯស្រុកកំណើតប្រទេសវៀតណាម៕

 

មតិយោបល់