ព័ត៌មានជាតិ

Updateរបួសធ្ងន់២នាក់ក្នុងនោះមាន មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ដោយផ្ទុះហ្គាស់រថយន្តឆេះផ្អើលនៅក្រុងតាខ្មៅ

កណ្តាល: អគ្គិភ័យមួយដែលមកពីផ្ទុះហ្គាស់រថយន្ត បណ្តាលឲ្យមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់រងរបួសធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ១២ និង៤០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅចំណុច ផ្លូវលេខ ២១A ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយបង្កឡើងដោយរថយន្តម៉ាក GX470 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2M-8062 ម្ចាស់រថយន្តឈ្មោះ ងន គន្ធា ភេទប្រុស អាយុ ៤០ឆ្នាំមានទីលំនៅភូមិ៧ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ(រងរបួសធ្ងន់)។

សម្ភារ:ខូចខាតមាន
-ទី០១ រថយន្តម៉ាក Lexus GX470 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2M-8062 ចំនួន ០១គ្រឿង។
-ទី០២ រថយន្តម៉ាក Lexus330 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2B-1385 ចំនួន ០១គ្រឿង។
របួសមនុស្សធ្ងន់ ចំនួន ០២នាក់(ប្រុស)
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅម៉ោងនិងទីកន្លែងហេតុខាងលើ ម្ចាស់រថយន្តបង្កបានចតរថយន្តនៅចំណុចមាត់ស្ទឹង ផ្លូវលេខ១០៣ ខាងមុខតូបលក់មីឆា ឃឹម ភាវ ភ្លាមនោះក៍បានផ្ទុះហ្គាស់រថយន្ត បណ្តាលឲ្យខូចរថយន្តចំនួនពីរគ្រឿងខាងលើ និងរបួសមនុស្សចំនួនពីរនាក់(ប្រុស) រួចហើយទើបមានប្រជាពលរដ្ឋ បានរាយការណ៍ឲ្យសមត្ថកិច្ចជួយអន្តរគមន៍ ហើយក៍ត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចេញទៅជួយពន្លត់ទាន់ពេលវេលា រលត់ជាស្ថាពរ ដោយប្រើទឹកអស់ចំនួនមួយរថយន្ត។
ការសន្និដ្ឋាន៖ បណ្តាលមកពីផ្ទុះហ្គាស់រថយន្ត។ ចំណែកជនរងគ្រោះត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីពេទ្យ៕

 

មតិយោបល់