ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ!! គ្រូបង្រៀនម្នាក់របួសធ្ងន់ ក្រោយពីជិះម៉ូតូបុកឆ្កែងាប់

កំពត: កាលពីវេលាម៉ោង ៦និង៥៥នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ជិះម៉ូតូលឿនជ្រុលទៅបុកឆ្កែងាប់ បណ្ដាលឲ្យរងរបួសធ្ងន់ តាមបណ្ដោយផ្លូវលំ ស្ថិតក្នុងភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ជនរងគ្រោះមានឈ្មោះ អ៊ុង ចន្ថា អាយុ ៣១ឆ្នាំ (របួសធ្ងន់) មុខរបរជាគ្រូបង្រៀន មានទីលំនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេ១២៥ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កែប 1B-3454 ។

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកខាងលើ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់តែមានឆ្កែ១ក្បាលរត់ឆ្លងកាត់ផ្លូវ ធ្វើឲ្យម៉ូតូដែលបើកលឿនជាន់ហ្វាំងមិនទាន់ ក៏បុកបណ្ដាលឲ្យឆ្កែនោះ ប្រកាច់ងាប់ភ្លាមៗ។

មូលហេតុ៖ ស្រវឹងស្រា។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំម្ចាស់ទៅទទួលយកមកធ្វើការជួសជុល៕

មតិយោបល់