ព្រៃវែងៈ កាលពីវេលាម៉ោង ៥ និង១៥នាទីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ មានករណីឃាតកម្ម បណ្ដាលឲ្យនារីវ័យក្មេងម្នាក់ស្លាប់យ៉ាងរន្ធត់ ក្នុងបន្ទប់ផ្ទះសំណាក់រំចង់ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ជនរងគ្រោះមានឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ (មានប្ដី) ស្នាក់នៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើបុរសម្នាក់ បាននាំស្រីស្នេហ៍ មកដេកក្នុងផ្ទះសំណាក់ខាងលើ ហើយបានធ្វើសកម្មភាពរឹត.កសម្លាប់ ដោយមិនដឹងមូលហេតុ រួចគេចខ្លួនបាត់ទៅ។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យកោសល្យវិច័យ ហើយករណីនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់