ព័ត៌មានជាតិ

តៃកុងងោកមួយភាំង បើករថយន្ត ទៅបុកដើមឈើ ក្រឡាប់ធ្លាក់ផ្លូវ របួស៣នាក់

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង រថយន្តធុនធំ ០១គ្រឿង បានជ្រុលទៅបុកដើមឈើ ហើយក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យកៀបជាប់ក្នុងរថយន្ត ៣នាក់ របួសស្រាល។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២និង៣០នាទីរសៀល តាមបណ្ដោយផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ ៦២-៦៣ ស្ថិតក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។

មូលហេតុ៖ តៃកុងរថយន្តងោកមួយភាំង

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ ជួយគាស់យកចេញពីក្នុងរថយន្ត រួចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់