ព័ត៌មានជាតិ

មន្ត្រីនគរបាលចរាចរណ៍ម្នាក់បានស្លាប់ ខណៈជិះម៉ូតូបុករោងនឹងគ្រែ សង្ស័យបើកៗងងុយមួយភាំង

កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុករោងនិងគ្រែដោយខ្លួនឯងមួយបានកើតឡើងកាលពីវេលាម៉ោង ២៣ និង ៥០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវលេខ១១០ ឋិតក្នុងភូមិឈើទាល ឃុំ ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្តាលឲ្យស្លាប់។

ជនរងគ្រោះឈ្មោះ ប៉ុក- វីរៈហៅសុង ភេទប្រុសអាយុ ៥៥ឆ្នាំ ជនជាតិ ខ្មែរ ជាមន្រ្តីនគបាលចរាចរ
ណ៍រាជធានីភ្នំពេញ ( ស្លាប់នៅកន្លែងកើតហេតុ ) ។ បើកម៉ូតូម៉ាក និច ពណ៌ត្រួយចេក គ្មានពាក់ស្លាកលេខ បើកមានទិសដៅពីច្បារអំពៅមកឃុំកំពង់ស្វាយ ។

សាក្សីបាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងពីច្បារអំពៅមកផ្ទះនៅឃុំកំពង់ស្វាយ ពេលមកដល់ចំណុចកើតហេតុ អត់ងងុយងោកមួយភាំង ហើយ ម៉ូតូកំពុងមានល្បឿនក៏រេចង្កូតទៅចិញ្ចើមផ្លូវខាងស្ដាំដៃ បុកនិងរោង-គ្រែ ​លក់​ដូរនៅចិញ្ចើមផ្លូវបណ្ដាល​ឲ្យស្លាប់នៅ​កន្លែងកើតហេតុភ្លាមតែម្ដង។

ករណីខាងលើនេះ ត្រូវបានខាងក្រុមគ្រួសារជនរងគ្រោះបានដឹកសពជនរងគ្រោះយកទៅផ្ទះ ធ្វើបុណ្យតាម ប្រពៃណីហើយ ៕
rith-7

rith-3rith-6

មតិយោបល់