ព័ត៌មានជាតិ

រថយន្តកាមរីបាទ្បែន បុកគូទគោយន្តកន្ត្រៃ បណ្ដាលឲ្យរបួសមនុស្ស ២នាក់ នៅស្រុកមោងឬស្សី

បាត់ដំបង: នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៤៥នាទីយប់ លើផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៥២-២៥៣ ត្រង់ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្តកន្ត្រៃ និងរថយន្ត។

គោយន្តកន្ត្រៃម៉ាកគូបូតា ពណ៌ក្រហម កម្លាំង១៤សេស មានសណ្ដោងរ៉ឺម៉កពីក្រោយ បើកបរដោយឈ្មោះ ចេវ ជឿប ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ធ្វើដំណើរមកពីភ្នំពេញទៅបាត់ដំបង។

លុះមកដល់ចំណុចខាងលើ មានរថយន្ដមួយគ្រឿង ម៉ាកតូយូតាកាមរី (បាឡែន) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-6345 អ្នកបើកបរមិនស្គាល់ឈ្មោះ (រត់គេចខ្លួន) ធ្វើដំណើរស្របទិសគ្នា បានបុកគោយន្តពីក្រោយ បណ្ដាលឲ្យភាគីខាងគោយន្ដ របួសធ្ងន់ចំនួន ០២នាក់ (ស្រី១នាក់)
ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកមោងឫស្សី។

សម្ភារ:រថយន្ដ និងគោយន្ដ ២គ្រឿងខូចខាត ត្រូវសមត្ថកិច្ច ចុះវាស់វែង និងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់