កណ្ដាលៈ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១១ព្រឹក សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទី ត្រង់ចំណុចសួនច្បារក្រុងតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឆាយ ឃុន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ អុល បុប្ផា ហៅលឿង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ស្នាក់នៅផ្ទះជួលភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
សម្ភារៈបាត់បង់៖ ម៉ូតូ១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1AH-1845 (របស់ជនរងគ្រោះ)។
វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿង ម៉ាក Suzuki Gixcer ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1A-9189 (របស់ជនល្មើស)។
ដំណើររឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ជាមួយជនសង្ស័យ ទៅហូបកាហ្វេនៅសួនច្បារមាត់ទន្លេតាខ្មៅ បន្ទាប់មកជនសង្ស័យ សុំខ្ចីម៉ូតូពីជនរងគ្រោះ ដោយប្រាប់ថា ជិះទៅរកទិញអីហូបមួយភ្លែត រួចក៏ជិះយកទៅលក់ឲ្យជនមិនស្គាល់អត្តសញ្ញាណ នៅម្តុំផ្សារថ្មីបានលុយ ៩០០ដុល្លារ ហើយយកលុយស៊ីចាយលេងល្បែងចាញ់អស់ទៅ ។
លុះមកដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក ត្រូវម្ចាស់ម៉ូតូឃើញជនសង្ស័យ បានចាប់ឃាត់ខ្លួន យកទៅប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដើម្បីធ្វើការសាកសួរ រួចបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលក្រុង
តាខ្មៅបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់