ព័ត៌មានជាតិ

ស្លាប់ទៀតហើយ!!! អាណិតណាស់ កូនតូចអត់ដឹងអីសោះ រន្ទះបាញ់ផ្ដាច់ជីវិតម្ដាយ

កំពង់ធំ: នៅវេលាម៉ោង ៤និង១០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ មានករណីរន្ទះបាញ់ស្លាប់ ស្ថិតក្នុងភូមិក្រពើថ្មី ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ឡៃ វណ្ណាត់ ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

យោងតាមការបំភ្លឺពីអ្នកជិតខាងបានប្រាប់ថា គាត់បានចងអង្រឹងឲ្យ កូនប្រុសពៅគាត់ដេកនៅក្រោមផ្ទះ ដល់វេលាម៉ោងខាងលើស្រាប់តែមានខ្យល់ និងភ្លៀងធ្លាក់គាត់ក៏ចុះពីលើផ្ទះមកដី គោលបំណងមកលើកកូនតូច ស្រាប់តែមានរន្ទះបាញ់បណ្ដាលឲ្យគាត់ស្លាប់តែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់