ព័ត៌មានជាតិ

ប្រទះឃើញម៉ូតូ MSX ប្លុងចោលទាំងម៉ាស៊ីនបញ្ឆេះ បង្កការភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ច

ភ្នំពេញៈ បុរសជាម្ចាស់ផ្ទះម្នាក់ បានចេញមើលស្ថានភាពន្តិសុខ ក្នុងបរិវេណក្បែរផ្ទះជាទម្លាប់របស់គាត់ ដូចរាល់ដង ស្រាប់តែនៅថ្ងៃនេះ ប្រទះឃើញម៉ូតូម៉ាក MSX ដែលគេបញ្ឆេះទុកចោល មិនដឹងតាំងពីពេលណាទេ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅមុខផ្ទះលេខ៥៥៥ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ។

បុរសជាម្ចាស់ផ្ទះឈ្មោះទេស សាវុធ អាយុ៦៥ស្នាក់នៅកន្លែងកើតហេតុ។
ម៉ូតូដែលគាត់ប្រទះឃើញ នៅមុខផ្ទះទាំងមិនទាន់ដកសោ និងកំពុងតែឆេះនោះ ម៉ាកMSX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DN-1375 ។

តាមព័ត៌មានពីម្ចាស់ផ្ទះឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដើរមើលសន្តិសុខក្នុងបរិវេណក្បែរផ្ទះរបស់គាត់ ជាទម្លាប់ជារៀងរាល់យប់ដូចសព្វដង ស្រាប់តែនៅវេលាម៉ោងកើតហេតុ គាត់បានក្រោក និងដើរមើល ក៏ប្រទះឃើញម៉ូតូខាងលើ បញ្ឆេះនិងចតចោលនៅក្បែរផ្ទះគាត់ ដោយមិនដឹងថា ជិះចូលមកតាំងពីម៉ោងប៉ុន្មាននោះទេ។

ភ្លាមៗនោះ គាត់មិនបានដកសោចេញឡើយ ទុកឲ្យម៉ូតូបន្តឆេះរហូតដល់ព្រឹក ទើបគាត់កាច់សោពន្លត់ រួចនៅម៉ោង១០ព្រឹកថ្ងៃដដែល ក៏ធ្វើដំណើរទៅកាន់ប៉ុស្តិ៍ទួលសង្កែទី១ រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យដឹង។

ក្រោយទទួលដំណឹងភ្លាម សមត្ថកិច្ចក៏ចុះទៅយកម៉ូតូខាងមករក្សាទុកនៅប៉ុស្តិ៍៕

មតិយោបល់