ព័ត៌មានជាតិ

រថយន្ត​២​គ្រឿង​បុក​គ្នា​ចំ​ពេញទំហឹង​បើក​រត់​រៀងខ្លួន​សមត្ថ​កិច្ច​ឃាត់​បាន​មួយគ្រឿង​

​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​បុក រថយន្ត​មួយ​គ្រឿង​ជិះ​បញ្ច្រាស់​ផ្លូវ​បណ្ដាលអោយ​រង​ការខូចខាត​ទាំងសងខាង ចំណែក រថយន្ត បើក​បញ្ច្រាស់​ផ្លូវ​នោះ​បាន​បើក​គេចខ្លួន​បាត់​ដោយ​មិនបាន​ធ្វើ​ការដោះស្រាយ​នោះទេ ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី យប់​ថ្ងៃ​ទី​៩​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់ចំណុច មុខ​ក្រសួង​ការពារជាតិ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត មួយគ្រឿង​ម៉ាក​ម៉ែ​ក​សឺ​ដែស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-3720 ជិះ​ដោយ​បុរស ជនជាតិ​កូរ៉េ​២​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​លិច​ទៅ​កើត ស្រាប់តែ មកដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​កូរ៉ូឡា​ស៊េរី​ចាស់​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-9840 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​កើត​ទៅ​លិច បញ្ច្រាស់​ផ្លូវ​ដោយ​បើក​សរសៀៗ​ក្បែរ​ចិញ្ចើម​ផ្លូវ​បំរុង​បត់​ឆ្វេង​ទៅ​ផ្លូវ​២១៥ ក៏​ត្រូវ​រថយន្ត​ម៉ែ​ក​សឺ ដែស​បុក​ចំ​ពេញទំហឹង​រង​ការខូចខាត​ជំ​ហៀ​ង​ខាងស្ដាំ​រថយន្ត​យ៉ាងដំណំ ចំណែក​រថយន្ត ម៉ែ​ក​សឺ​ដេស​រង​ការខូចខាត​ផ្នែក​ខាង​មុខ​ជំ​ហៀ​ង​ខាងស្ដាំ​ផងដែរ​។ បន្ទាប់ពី​កើតហេតុ​ភាគី ខាង​រថយន្ត​កូរ៉ូឡា​ក៏​បាន​ព្យាយាម​បើករថយន្ត​គេចខ្លួនបាត់​ទាំង​រថយន្ត​រង​ការខូចខាត ចំណែក រថយន្ត​ម៉ែ​ក​សឺ​ដែស​ក៏រង​ការខូចខា​ត​មិនអាច​បន្ត​ដំណើរ​បាន ប៉ុន្តែ​ជន​បរទេស​ទាំង​២ នៅតែ​ខំប្រឹង បើក​ទាំង​រថយន្ត​កំពុង​មាន​បញ្ហា​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ដែល​ប្រចាំការ​តាម​គោលដៅ​ជិះ ដេញ​តាម​ឃាត់​បាន ព្រោះ​ខ្លាច​បង្ក​គ្រោះថ្នាក់​បន្តទៀត​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច បាន​ធ្វើ​ការត្រួតពិនិត្យ​និង​អប់រំ​ហើយ​អោយ​ម្ចាស់​រថយន្ត​រក​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​ទៅ ជួសជុល​ដោយ​មិនអោយ​បើកបរ​បន្តទៀត​នោះទេ​ព្រោះ​រថយន្ត​មាន​បញ្ហា​កង់​ខាងមុខ​៕​
2

4

មតិយោបល់