ផ្ទះ ព័ត៌មានជាតិ បើស្រវឹងសូមកុ...

បើស្រវឹងសូមកុំបើកបរ!! មនុស្ស៣នាក់រងរបួសធ្ងន់ ក្រោយជិះម៉ូតូបុកគ្នា

0

ត្បូងឃ្មុំ: នៅវេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងម៉ូតូបុកម៉ូតូ ស្ថិតត្រង់ចំណុចផ្លូវក្រាលកៅស៊ូ ក្នុងភូមិជីពាំង ឃុំមង់រៀវ ស្រុក/ខេត្តត្បូងឃ្មុំ។

ហេតុការណ៍នេះ កើតឡើងដោយសារម៉ូតូមួយគ្រឿង អ្នកបើកបរមានស្ថានភាពស្រវឹង ក៏រេចង្កូតទៅបុកនិងម៉ូតូ១គ្រឿងទៀត ដែលកំពុងធ្វើចរាចរណ៍បញ្រ្ចសទិសគ្នា បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាងចំនួន ៣នាក់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.