ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់ វាយប្រហារផ្ទះប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ

កំពង់ធំ: នៅវេលាម៉ោង ៤និង០០នាទីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០២ភូមិ ស្ថិតនៅភូមិបូពឹង និងភូមិកំពង់គោ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ម្ចាស់ផ្ទះរងគ្រោះទី១.ឈ្មោះ អេង ធី ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិបូពឹង ឃុំកំពង់គោ ផ្ទះទំហំ៦x៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ខូចខាត៖ របើកដំបូលស័ង្កសីចំនួន០៥សន្លឹក និងទី២.ឈ្មោះ ម៉ៅ ម៉ាប់ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិកំពង់គោក្រោម ឃុំកំពង់គោ ផ្ទះទំហំ៦x៨ម៉ែត្រ ខូចខាត៖ រលំផ្ទះទាំងស្រុង៕

មតិយោបល់