ភ្នំពេញៈ កាលពីវេលាម៉ោង០៣ និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ មានករណីនារីម្នាក់ ត្រូវជនល្មោភកាមប្រើល្បិច ល្បួងយកទៅកន្លែងស្ងាត់ ចាប់រំលោភបានសម្រេច ហើយគេចខ្លួនបាត់ តាមបណ្តោយផ្លូវបឹងកក់ ត្រង់ចំណុចដីឡូមួយកន្លែង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះឈ្មោះ អ ស.ណ ភេទ ស្រី អាយុ ២៩ឆ្នាំ ស្នាក់នៅខណ្ឌមានជ័យ៣។
តាមជនរងគ្រោះ ប្រាប់បានឲ្យដឹងថា មុនពេលកើតហេតុខ្លួន បានស្គាល់មិត្តភក្ដិស្រីម្នាក់ ទើបតែរយៈពេល៣ខែប៉ុណ្ណោះ ដោយនៅវេលាម៉ោង៩យប់ មិត្តភក្ដិគាត់ស្គាល់ បានជិះម៉ូតូកង់បីឥណ្ឌ មកយកខ្លួនទៅញាំអី នៅខាងត្រើយម្ខាង។
ក្រោយញាំអីរួច ក៏ទៅច្រៀងខារ៉ាអូខេបន្ត នៅម្តុំជ្រោយចង្វារ ខណៈដែលច្រៀងចប់ រួចជនសង្ស័យប្រុសម្នាក់ បានប្រើល្បិចជូនជនរងគ្រោះទៅផ្ទះ ដោយនិយាយថា ផ្ទះក្បែរគ្នា ដោយខ្លួន (ជនរងគ្រោះ) មិនមានម៉ូតូជិះផង ក៏ព្រមទៅជាមួយ។
ដោយគាត់ បានជិះម៉ូតូមួយគ្រឿង ហុងដាស្តុបពី ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1HL-5880 ដែលជាម៉ូតូរបស់ជនសង្ស័យ បានឌុបគាត់ចូលក្នុងផ្ទះសំណាក់មួយកន្លែង នៅម្តុំផ្លូវទំនប់៧០
ហើយបានចាប់គាត់បង្ខំរួមភេទ តែគាត់បានរត់ចេញក្រៅ ត្រូវបានជនសង្ស័យតាមលួងលោម ហើយចេញម៉ូតូ
ឌុបគាត់ចេញទៅម្តុំដីឡូមួយកន្លែង នៅប្លុកបឹងកក់ រួចធ្វើសកម្មភាពចាប់រំលោភបានម្តង ដោយប្រើអំពើហិង្សា ទះកំផ្លៀងចំនួន១ដៃ ហើយចាប់ផ្តួលគាត់ ទៅដីនិងធ្វើសកម្មភាពបង្ខំរំលោភបានសម្រេចម្ដង។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានដឹកជនរងគ្រោះ យកទៅទម្លាក់ចោលនៅម្តុំDN ទើបបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុផងដែរ។
ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ច ស្វែងរកតាមជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕


មតិយោបល់