កំពង់ឆ្នាំងៈ យោងតាមផេក អគ្គ.ការពាករអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បាន្យឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការដឹកនាំសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះស្រាវជ្រាវលើករណីពុល ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ១០០នាក់ (មានអ្នកស្លាប់)។ សាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង បានយកសំណាកគំរូស្រា ដែលសង្ស័យថាមានសារធាតុពុល (Methanol) ហើយដែលប្រជាពលរដ្ឋរងគ្រោះបានទទួលទាន មកធ្វើការពិសោធវិភាគ នៅស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋាន ក.ប.ប. (រាជធានីភ្នំពេញ)៕
ព័ត៌មានជាតិ
មតិយោបល់