ព័ត៌មានជាតិ

កូនបង្កើត យកពូថៅវាយទៅលើឪពុកខ្លួនឯង បណ្ដាលឲ្យរបួស

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ តាមមតិដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ ង៉ា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកចានបាយគប់ និងពូថៅ) វាយទៅលើឪពុកបង្កើតឈ្មោះ វ៉ាន់ សុខ ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឲ្យរបួសបែកក្បាល និងខ្នង ហើយក៏បានប្រើហិង្សាទៅលើអ៊ំប្រុសខ្លួនម្នាក់ទៀត (បណ្តាលឲ្យរបួសត្រង់ភ្នែកខាងឆ្វេង)។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង១០និង០០នាទី។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន សមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់