ព័ត៌មានជាតិ

មុខសញ្ញាជួញដូរសារធាតុញៀន ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុ: នៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការអធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ស្ថិតនៅរង្វង់មូលផ្សារវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។

១/ជនសង្ស័យឈ្មោះ ថនចាន់ថៃ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិដូនរដ្ឋ ឃុំដូនរដ្ឋ ស្រុកមេមុត ខេត្តកំពង់ចាម មុខរបរបើកបរ។
២/ជនសង្ស័យឈ្មោះ រី ចាន់ឌី ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិឡ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរកសិករ។

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន ១កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច បានធ្វើការសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕

មតិយោបល់