ព័ត៌មានជាតិ

MITSUBISHI ស៊ីគូទម៉ាស្តា ស្លាកលេខរដ្ឋ36 2-8899 ខ្ទេចមុខខ្លួនឯង សង១០០ដុល្លារបញ្ចប់រឿង

ភ្នំពេញ: រថយន្ត MITSUBISHI មួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន បើកបោះពួយលឿន ជ្រុលទៅបុកគូទរថយន្តម៉ាស្តា រងការខូចខាតខ្ទេចមុខខ្លួនឯង ចំណែករថយន្តម៉ាស្តាក្រពឹតគូទក្រោយ កាលពីវេលាម៉ោង៦ ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ តាមផ្លូវសហព័ន្ធរុស្សី មុខហាងម៉ីហិរ៧យ៉ាង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ រដ្ឋ36 2-8899 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបង្អន់ល្បឿន ខណ:ដែលមានរថយន្តឆ្លងកាត់ ស្របពេលនោះ ស្រាប់តែរថយន្តបង្ក ម៉ាក MITSUBISHI បើកល្បឿនលឿន ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុក គូទរថយន្តម៉ាស្តា បណ្តាលឲ្យរងខូចខាតខ្ទេច ផ្នែកខាងមុខខ្លួនឯង ចំណែករថយន្តម៉ាស្តា ក្រពឹតគូទក្រោយ ។

ក្រោយកើតហេតុ ភាគីសងខាង ធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្ក មានខាងក្រុមហ៊ុន ធានារ៉ាប់រង មកជួយសម្របសម្រួល ទីបំផុត ជួយចេញសងថ្លៃជួសជុល ខាងរថយន្តម៉ាស្តា ចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់