ព័ត៌មានជាតិ

អាងម្ចាស់មិននៅផ្ទះ ចោរចូលធ្វើសកម្មគាស់ លួចទ្រព្យសម្បត្តិ

តាកែវ: កាលពីថ្ងៃទី៦ ខែ៧ ឆ្នាំ២០១៨ ចន្លោះម៉ោង១២រសៀលដល់ម៉ោង ៦ល្ងាច មានករណីចោរលួចគាស់ជញ្ជាំងផ្ទះ នៅចំណុចផ្ទះឈ្មោះ អ៊ួន ទ្រា ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរជំទប់ទី២សង្កាត់រកាក្នុង និងប្រពន្ធឈ្មោះ ប៊ិត សារឿន អាយុ៣៦ឆ្នាំ​ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងគូរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ទ្រព្យសម្បត្តិ ដែលបាត់បង់រួមមាន៖
– ខ្សែកមាស ២ខ្សែ ចំនួន ៦ជី
– ផ្លាកដៃមាស ១ខ្សែ ចំនួន​ ៣ជី
– លុយខ្មែរ ចំនួន ៧០០ ០០០៛
– លុយដុល្លារ ចំនួន ១០០$

តាមសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៏នេះ បានកើតទ្បើង ដោយសារពុំមានមនុស្សនៅផ្ទះ​៕

មតិយោបល់