ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សា

កំពង់ឆ្នាំង: កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២និង៣០នាទីរសៀល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងស្នាក់ការសន្តិសុខបេ៤ ចំនួន៥នាក់ ម៉ូតូ៣គ្រឿង ដឹកនាំដោយលោក ទឹង សុភ័ក្រ នាយស្នាក់ការ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ (ករណីទាស់ពាក្យសម្ដី) ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង ៣នាក់ឈ្មោះ៖
១/ ខៀវ សុខា ភេទប្រុស អាយុ ៤៦ឆ្នាំ
២/ គង់ ដារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ
៣/ គង់ សុឃី ភេទប្រុស អាយុ ២៣ឆ្នាំ អ្នកទាំងបី មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានវាយទៅលើជនរងគ្រោះចំនួន ២នាក់៖
១/ឈ្មោះ សុខ ឡាយ ភេទប្រុស អាយុ ២១ឆ្នាំ (រងរបួសស្រាល)
២/ឈ្មោះ វណ្ណ តេង ភេទប្រុស អាយុ ២១ឆ្នាំ (រងរបួសស្រាល) អ្នកទាំងពីរមានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ កម្លាំងការិយាល័យជំនាញ បានឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់