រតនគិរី:កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើស្រុកអូជុំ ធ្វើការបង្ក្រាបរថយន្តកូនអ្នកមានអំណាចមួយគ្រឿងដឹកឈើប្រណិត កាលពីម៉ោង១១និង៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូជុំ ខេត្តរតនគិរី។
ម្ចាស់ឡានដែលគេស្គាល់ថា ជាកូនអ្នកមានអំណាចម្នាក់ នៅក្នុងខេត្តរតនគិរី ឈ្មោះ វង់ បើករថយន្តម៉ាកធុនត្រា ពណ៌ទឹកប្រាក់ អត់ស្លាកលេខ និងលួចលាក់ដឹកឈើប្រណិតខុសច្បាប់។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជូនរថយន្តទៅឲ្យជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត ប៉ុន្តែរហូតមកដល់ពេលនេះអស់រយៈពេល២ម៉ោងហើយ ដែលអ្នកកាសែត និងទូរទស្សន៍រងចាំមិនឃើញមន្ត្រីជំនាញធ្វើការវាស់វែង ដោយសារមន្ត្រីជំនាញពិបាក់ក្នុងការពិនិត្យដោយម្ចាស់រថយន្តយកសោឡានទៅបាត់៕




មតិយោបល់