សៀមរាបៈ បុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារត្រូវជនមិនស្គាល់អត្តសញ្ញាណ បានបាញ់កាំភ្លើង ត្រូវចំស្មារខាងឆ្វេងស្លាបប្រជៀវ ធ្លុះទៅក្រោយ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅភូមិគោកភ្នំ ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ តោ ប៉ាក់ អាយុ ៤៧ឆ្នាំរស់នៅភូមិឃុំកើតហេតុ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្គែកខេត្តសៀមរាប។
ករណីនេះ សមត្ថកិច្ច សន្និដ្ឋានថា ពុំមានជាបទល្មើសឃាតកម្មនោះទេ អាចជាដើរបាញ់សត្វ ហើយក៏បាញ់មកត្រូវជនរងគ្រោះ ដោយមិនដឹងខ្លួន៕
មតិយោបល់