ព័ត៌មានជាតិ

ព្រលឹងចុងសក់!! ជិះម៉ូតូគូទរថយន្តនៅមុខផ្ទះសំណាក់ជ័យមង្គល​ ស្លាប់២នាក់

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកពីក្រោយរថយន្ត បណ្ដាលឲ្យស្លាប់២នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចទល់មុខផ្ទះសំណាក់ ជ័យមង្គល ក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក សួន នីប៉ូ នាយផ្នែកចរាចណ៍ខេត្តបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរមានទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលឲ្យអ្នកជិះម៉ូតូ២នាក់ ដួលបោកក្បាលស្លាប់ភ្លាមនៅកន្លែងកើតហេតុ ម៉ូតូ ម៉ាក ហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1I-4687 ។

មូលហេតុ៖បណ្តាលដោយសារម៉ូតូបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុរថយន្តបង្ក បានបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងនគរបាលចរាចរណ៍ស្រាវជ្រាវរកឃើញ និងចាប់យករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានសមត្ថកិច្ចទាក់ទងរកសាច់ញាត្តិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់