យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបដំណឹងជូនដល់សាធារណៈជន ពាណិជ្ជករនាំចូល អាជីវករលក់ដុំ-រាយ សូមមេត្តាជ្រាបថា៖ រដ្ឋបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិច បានជូនដំណឹងអំពីការប្រមូលត្រឡប់មកវិញពីទីផ្សារសហរដ្ឋអាមេរិចដោយស្ម័គ្រចិត្ត នូវផលិតផល Kellogg’s Honey Smacks Cereal ដោយក្រុមហ៊ុន Kellogg Company បន្ទាប់ពីរដ្ឋបាលឱសថ និងម្ហូបអាហារ រួមជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជម្ងឺឆ្លងសហរដ្ឋអាមេរិច (US CDC: US Centre for Disease Control and Prevention) បានស្រាវជ្រាវរកឃើញប្រភព នៃការពុលម្ហូបអាហារបណ្ដាល មកពីការទទួលទានផលិតផលនេះ មានសក្ដានុពលចម្លងចូលបាក់តេរី Samonella ដែលបណ្ដាលអោយមានជំងឺប្រព័ន្ធរំលាយអាហារ និងគ្រុនពោះវៀន។ល។.. ៕
ព័ត៌មានជាតិ
មតិយោបល់