ព័ត៌មានជាតិ

Update៖ ខ្ទាតផ្កាភ្លើងពីឡសម្ងួតបង្កជាអគ្គិភ័យ ឆាបឆេះឃ្លាំងកិនស្រូវ

ភ្នំពេញ: នៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

+ម្ចាស់ឈ្មោះ ប៊ុង សុធី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ អាជីវករកិនស្រូវ ។
+មូលហេតុ៖ ខ្ទាតផ្កាភ្លើងពីឡសម្ងួតបង្កជាអគ្គិភ័យ ។
+ ប្រភេទសំណង់ ឃ្លាំងស្រូវសង់ពីថ្មបេតុង ប្រក់សង្ក័សីទំហំ ៤០ម៉ែត្រ x ៧០ម៉ែត្រ ។
+ ខូចខាត៖ ឆេះឡសម្ងួតស្រូវ ទំហំ ៣ម៉ែត្រ x ២០ម៉ែត្រ អស់ចំនួន ១ឡ និងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
+ ស្លាប់មនុស្ស : គ្មាន។
+ របួសមនុស្ស : គ្មាន។
+ រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡានស្មើនឹង ១២ម៉ែត្រគូប ។
=> រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម
– រថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកណ្តាល ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើរនឹង ៤ម៉ែត្រគូប ។
– រថយន្តគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ១គ្រឿង ប្រើប្រាសទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប ។
+ ពន្លត់ចប់ : នៅម៉ោង ៩និង៥៣នាទីព្រឹក នាថៃ្ងខែឆាំ្នដដែល៕

មតិយោបល់