ព័ត៌មានជាតិ

ប្រទះឃើញសាកសពស្រ្តីម្នាក់ ដេកស្លាប់នៅចិញ្ចើមផ្លូវជាតិលេខ១ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៦ និង៥០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសពស្រ្តី មិនស្គាល់អត្តសញ្ញាណម្នាក់ អាយុប្រហែល៤០ឆ្នាំ បានដេកស្លាប់នៅចិញ្ចើមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីប្រទះឃើញហេតុការណ៍ខាងលើនោះ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ដើម្បីធ្វើកោសល្យវិច្ច័យសាកសពនារីរងគ្រោះទៅតាមនីតិវិធី ។

សម្រាប់ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់