ព័ត៌មានជាតិ

រថយន្តធុនធំពីរគ្រឿងពន្លះគ្នាត្រង់ផ្លូវបែកជាបួនជ្រុលបុកបង្គោលភ្លើងបាក់២ដើមនិងរបងផ្ទះប្រជាពរដ្ឋជាច្រើនម៉ែត្រ

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញមួយគ្រឿងពន្លះរថយន្តហ៊ីយ៉ាន់ដាយសណ្តោងដឹកដែកធុនធំមួយគ្រឿងលាន់ដូចរន្ទះបណ្តាលឲ្យរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញរេចង្កូតទៅបុកបង្គូលភ្លើងបាក់អស់ពីរដើមរាបដល់ដីចំណែករថយន្តហ៊ីយ៉ាន់ដាយដឹងដែករេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋអស់មួយផ្ទាំងធំនិងរទេះលក់សាច់អាំងជាច្រើនរទេះនិងស្លាកគណបក្សមួយផ្ទាំងបណ្តាលឲ្យទ្រេតសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ខែឧសភាឆ្នាំ២០១៩ស្ថិតនៅចំណុចស្តុបបែកជាបួនតាមបណ្តោយផ្លូវភ្នំពេញហាណូយកែងនិងសម្តេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដឹកទំនិញមួយគ្រឿងក្បាលពណ៌សបិតស្លាកលោហ្គោលកងដឹកជញ្ជូន(ឆ-ន) ពាក់ស្លាកលេខតាកែវ3A-2592ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយសណ្តោយធុនធំដឹកដែកក្បាលពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ3E-2399បើកបរដោយយុវជនម្នាក់រួមដំណើរនិងយុវជនម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធីទិសដៅពីកើតទៅលិចឆ្លងមកផ្លូវសម្តេចជាស៊ីម ចំកាប៊ីនរថយន្តហ៊ីយ៉ាន់ដាយដឹកដែកចំផ្នែកខាងស្តាំ រេចង្កូតទៅបុកទំលុះរបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំងធំនិងរទេះលក់សាច់អាំងនៅខាងក្នុង ខូចខាតអស់ជាច្រើនរទេះនិងស្លាកគណបក្សមួយ នៅអែបនិងចិញ្ចើមផ្លូវបណ្តាលឲ្យទ្រេតមួយផ្ទាំងចំណែករថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមនិងបង្គូលភ្លើងថ្មមេធំមួយដើមទៀតបាក់រាប់ដល់ដីសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ភ្លាមៗនោះសមត្ថកិចប្រចាំការនៅគោលដៅប៉ុស្តិ៍២៤ម៉ោងបានធ្វើការឃាត់ខ្លួនតៃកុងរថយន្តហ៊ីយ៉ានដាយដឹកដែកនិងអ្នករួមដំណើរបានភ្លាមៗចំណែកតៃកុងរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមតកថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់