ផ្ទះ ព័ត៌មានជាតិ ជនជាតិចិនស្រវ...

ជនជាតិចិនស្រវឹងធ្លាក់ភ្នែកបើករថយន្តបុកទ្រូងផ្លូវបាក់៣កង់ក្រឡាប់ផ្ងារជើងទ្រមេឃ

0

ភ្នំពេញ: ជនជាតិចិនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តបោះពួយយ៉ាងលឿនបានជ្រុលចង្កូតទៅបុករបាំងពុះចែកទ្រូង
ផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ
សហពន្ធ័រុស្សីចំណុចមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងក្នុងសង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនជាតិចិនបើករថយន្តកាមរីបាឡែនពណ៌សពាក់ស្លាកលេខភ្នំពេញ 2Z 0739ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះខណ:មកដល់ចំណុច
កើតហេតុខាងលើបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លវពេញទំហឹងបណ្ដាលរងការខូចខាតបាក់៣កង់ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើ។ភ្លាមៗនោះដែរគេឃើញជនជាតិចិនបានលូនចេញពីរថយន្តគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ជើងគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.