កំពង់ស្ពឺៈ កំលាំងអធិការដ្ឋាននគបាលស្រុកសំរោងទងសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចុះបង្រ្កាបទីតាំងម៉ាស្សាកោសជប់លួចបំរើសេវាផ្លូវភេទ”សញ្ចរកម្ម”៥គោលដៅផ្សេងគ្នានៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃសៅវទី១១ ខែឧសភា ឆ្នាំ២០១៩។
កិច្ចប្រតិបត្តិការខាងលើបានការដឹកនាំនិងសម្របសម្រួលពីលោកអ៊ូផាតព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺលោកស្រី ងិន សុគន្ធា ស្នងការរងទទួលយេនឌ័រសហការជាមួយកំលាំងគណៈឯកភាពស្រុកសំរោងទងនិងអាជ្ញាធរភូមិឃុំយុទ្ឋនាការចុះធ្វើការឆែកឆេរទីតាំងម៉ាស្សាកោសជប់ចំនួន៥គោលដៅរកឃើញភាពមិនប្រក្រតីក្នុងការប្រកបមុខរបរខាងលើនិងបានឃាត់ខ្លួនមនុស្សចំនួន១៥នាក់ស្រីទីតាំងទាំងអស់ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់ពីជំនាញលោកស្រីងិន សុគន្ធា ស្នងការរងទទួលយេនឌ័របានឲ្យដឹងថាការចុះបង្រ្កាបទីតាំងបើកផ្ដល់ការប្រព្រឹត្ដ”សញ្ចរកម្ម”គឺទទួលបានពាក្យបណ្ដឹងពីពលរដ្ឋល្អដែលបានប្ដឹងថាទីតាំងខាងលើគឺកំពុងតែប្រកបមុខរបរជ្រកក្រោមស្លាកម៉ាស្សាកោសជប់ប៉ុន្តែធាតុពិតគឺបំរើផ្លូវភេទផ្ទុយនិងច្បាប់ជាក់ស្ដែងកំលាំងចុះសហការស្រាវជ្រាវជាលទ្ឋផលទីតាំងទី០១យីហោ៩១៩មាននារីជាអ្នកបំរើសេវាផ្លូវភេទម៉ាស្សាកោសជប់៥នាក់មាន២បន្ទប់ឈ្មោះផនសម្ជស្សភេទស្រីអាយុ៣៣ឆ្នាំ(ម្ចាស់ហាង)ទីតាំងទី០២យីហោ៩៩មាននារី២នាក់(មាន៣បន្ទប់)ឈ្មោះអៀងសារឹមភេទស្រីអាយុ២៧ឆ្នាំ(ម្ចាស់ហាង)ទីតាំងទី០៣យីហោតារារះមាននារី៥នាក់(មាន៣បន្ទប់)ឈ្មោះគីស្រីល័ក្ខភេទស្រីអាយុ៣៨ឆ្នាំ(ម្ចាស់ហាង)ទីតាំងទី០៤យីហោ១៦៧មាននារី៣នាក់(មាន២បន្ទប់)ឈ្មោះចិនរុំភេទស្រីអាយុ២៨ឆ្នាំ(ម្ចាស់ហាង)ទីតាំងទី០៥យីហោ៧៧៧៧វិមានសុខមានម្ចាស់ហាង(ប្ដីប្រពន្ធ)គ្មាននារីនោះទេ។វត្ថុតាងរួមមានស្រោមអនាម័យជាច្រើនប្រអប់(មិនទាន់ប្រើការនិងប្រើរួចដែលទុកក្នុងធុងសំរាមជាច្រើន)កែវជប់ជាច្រើនឡូប្រេងរំអិលចំនួន១៣កញ្ចប់។
បច្ចុប្បន្នម្ចាស់ទីតាំងជាថៅកែហាងនិងក្រុមនារីៗប្រកបមុខរបរកោសជប់បំរើសេវាផ្លូវភេទទាំង១៥នាក់ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរនឹងការពារអនីតិជនខេត្តកំពង់ស្ពឺដើម្បីធ្វើការសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់