ព័ត៌មានជាតិ

កុងទីន័រក្រុមហ៊ុនតេងឡាយ បត់ឆ្លងផ្លូវបុកកៀរម៉ូតូសេ១២៥ខ្ទេច របួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់រងរបួសជើងធ្ងន់ ខណ:ដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ត្រូវបានរថយន្តកុងទីន័ររបស់ក្រុមហ៊ុនតេងឡាយ បត់ឆ្លងផ្លូវមកបុកកៀរ ដួលចូលក្រោមរថយន្ត សំណាងល្អមិនចំកង់រថយន្ត កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កប្រភេទកុងទីន័រ ម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-0637 ជារថយន្តរបស់ក្រុមហ៊ុន ផែស្ងួត តេង ឡាយ អ្នកបើកបរមិនស្គាល់ឈ្មោះ ។

តាឞប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ បើកល្បឿនលឿន គ្មានគោរពសិទ្ធអ្នកដទៃ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវវឹង ចូលទៅគន្លងផ្លូវអត្ថិភាព យានម្ខាងទៀត ជ្រុលទៅបុកកៀរជាមួយម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GI-6294 កំពុងធ្វើដំណើរ ពីត្បូងទៅជើង បណ្តាលឲ្យទាំងមនុស្ស និងម៉ូតូចូលក្រោមរថយន្ត រងរបួសជើងធ្ងន់ ម៉ូតូរងខូចខាត ។

ចំពោះករណីបង្កគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ វាស់វែងដើ ម្បីឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ៕

មតិយោបល់