ព័ត៌មានជាតិ

សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន! យុវជន៦នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី…

ភ្នំពេញ: នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១២ ខែឧសភាឆ្នាំ២០១៩ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការឃាត់ខ្លួនជន
សង្ស័យចំនួន៦នាក់ សង្ស័យពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវណតប្រ៊ីត ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំង០៦នាក់រួមមាន
ទី១-ឈ្មោះ កេង ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដេគ័រផ្កា ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ទី២-ឈ្មោះ សន កុម្ភ: ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដេគ័រផ្កា ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ទី ៣-ឈ្មោះ លី ភារិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដេគ័រផ្កា ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ទី៤-ឈ្មោះ សាន រ៉ាវុត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដេគ័រផ្កា ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ទី៥-ឈ្មោះ ឌៀច សារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដេគ័រផ្កា ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ទី៦-ឈ្មោះ ស៊ឹម ចន្ទ្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដេគ័រផ្កា ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សម្ភារ:ដកហូត ៖ទូរសេព្ទ័ដៃ០៤គ្រឿង ។
តាមដំណើររឿងបានឲ្យដឹងថានៅ មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០៦នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតហៅជនសង្ស័យ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងបាននាំខ្លួនជនសង្ស័យយកទៅធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់