រថយន្តបើកវ៉ាជែងបុកម៉ូតូពីរគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់០២នាក់ នៅខេត្តកណ្តាល

កណ្តាល: (ព័ត៌មានបឋម) នៅវេលាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបើកវ៉ាប្រជែង ជ្រុលទៅបុកម៉ូតូពីរគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់០២នាក់ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិស្លាបតាឱន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះទៅទីតាំងចំណុចកើតហេតុ ដើម្បីធ្វើការពិនិត្យ តាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់