មណ្ឌលគិរីៈ បុរសអ្នកលេងភ្លេងវ័យចំណាស់ម្នាក់ បាន បែកក្បាល ស្លាប់ ពេល បញ្ជូន ដល់ មន្ទីរពេទ្យ ក្នុងពេលដែល ភ័យ ស្លន់ស្លោ រួច លោត ពីលើ រថយន្ត ខណៈដែល រថយន្ត នោះ គ្រប់គ្រង ស្ថាន កា រលើ ដងផ្លូវ មិនកើត ។ ហេតុការណ៍ បានកើត ឡើង នៅ ម៉ោង ប្រមាណ ជា ១១ ថ្ងៃត្រង់ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៩ ចន្លោះ គីឡូម៉ែត្រ ១៤៥ និង ១៤៦ ស្ថិត ក្មុង ភូមិ មេ ប៉ៃ ឃុំ ពូ ជ្រៃ ស្រុក ពេ ជ្រា ដា ខេត្តមណ្ឌលគិរី ។
មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយ រថយន្ដ ម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ ស្លាក លេខ ស្វាយរៀង 3A 0024 ។ អ្នកបើកបរ ដោយ ឈ្មោះ វែ ន សុខ ពៅ ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ រស់នៅ ភូមិ ថ្មី សង្កាត់ ឡា បាន សៀក ក្រុង បាន លុង ខេត្តរតនៈគិរី ។
សមត្ថកិច្ច ថា ក្នុង ហេតុការណ៍ នោះ បណ្ដាល ឲ្យ ស្លាប់ អ្នករួមដំណើរ ម្នាក់ ឈ្មោះ គិច ដា រា វុ ធ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកភ្លេង រស់នៅ ភូមិ ព្រៃ សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ។ មូលហេតុ នៃ ការស្លាប់ នោះ គឺ នៅពេល រថយន្ដ បើក ចុះ ចំនោត ជាន់ ហ្វ្រាំង មិន ស៊ី ហើយ ល្បឿន លឿន ផង នោះ ជនរងគ្រោះ ភ័យ ក៏បាន លោត ចេញពី រថយន្ត បោក ក្បាល ស្លាប់ នៅពេល បញ្ជូនទៅ មន្ទី ពេទ្យ បង្អែក ខេត្ត ។
បច្ចុប្បន្ន សព ត្រូវបាន កម្លាំង ជំនាញ ប្រគល់ ឲ្យ ក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី ចំណែកឯ រថយន្តត្រូវបាន កម្លាំង ជំនាញ យកមក រក្សាទុក នៅ វរៈ ព្រំដែន ៣០៣ រង់ចាំ ធ្វើការ ដោះស្រាយ តាម នីតិវិធីនៅពេលក្រោយ៕
មតិយោបល់