ព័ត៌មានជាតិ

លួចចំផ្ទះលក់គ្រឿងអគ្គិសនីត្រូពេជ្រ ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: កាលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង ១២ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីលួច (លួចយកម៉ូទ័រកាត់ដែក) នៅចំណុចក្នុងផ្ទះលក់គ្រឿងអគ្គិសនីត្រូពេជ្រ ផ្លូវ១០១៩ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លី ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ សោម សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

សម្ភារ:បន្សល់ទុក៖ ម៉ូទ័រកាត់ដែក០១គ្រឿង ប្រគល់ឲ្យជនរងគ្រោះវិញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានយកម៉ូទ័រកាត់ដែក ធ្វើទ្វារឲ្យគេ នៅចំណុចកើតហេតុខាងលើ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះ បានទុកម៉ូទ័រកាត់ដែក នៅខាងមុខទ្វារ រួចហូបបាយ ស្រាប់តែលេចមុខជនសង្ស័យ ដើរមកដល់ចំណុចកើតហេតុ ឃើញម៉ូទ័រកាត់ដែក ក៏បានលួចបម្រុងរត់គេចខ្លួន តែត្រូវជនរងគ្រោះឃើញស្រែកថា ចោរៗ ដេញចាប់បាន រួចក៏ប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ធ្វើការសាកសួរ ហើយជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ ជនសង្ស័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់