ព័ត៌មានជាតិ

បំណងល្អពីប៉ូលិស! កុំខ្លាចប៉ូលិសចរាចរណ៍ គួរតែនាំគ្នាត្រូវខ្លាចច្បាប់ហើយគោរពច្បាប់…

ភ្នំពេញ: យោងតាមផេកនគរបាលចរាចរណ៍ផ្លូវគោកផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះថា ឈរសម្រួលចរាចរណ៍ និងពន្យល់ណែនាំប្រាប់ដល់បងប្អូនពលរដ្ឋ បើកបរចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពេលខ្លះមន្រ្តីអ្នកអនុវត្តន៍ច្បាប់ចាំចាប់បងប្អូនអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ដោយចងរក្សាសណ្ដាប់ធ្នាប់ របៀបរាបរយល្អ ជាពិសេសការពារអាយុជីវិតបងប្អូន ដែលប្រឈមជាមួយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានចំពោះពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជារៀងរាល់ថ្ងៃនេះ ដោយហេតុការបើកបរមិនគោរពច្បាប់ចរាចរណ៍។

សូមបងប្អូនបងប្អូនអ្នកបើកបរគ្រប់ៗគ្នា កុំខ្លាចប៉ូលិសចរាចរណ៍ គួរតែនាំគ្នាត្រូវខ្លាចច្បាប់ហើយគោរពច្បាប់ និងខ្លាចគ្រោះថ្នាក់ផ្សេងៗដែលបណ្ដាលពីមកការគ្រោះថ្នាក់ចរាចរណ៍ ខ្លាចបាត់បង់អាយុជីវិតខ្លួនឯង និងអ្នកដទៃ ទើបជារឿងល្អបំផុតសម្រាប់អ្នកបើកបរគ្រប់គ្នា។

( ការផ្សព្វផ្សាយនេះចង់ចូលរួមចែករំលែកសេចក្តីសុខសុវត្ថិភាពដល់សង្គមជាតិរបស់យើងគ្រប់ៗគ្នា)៕

មតិយោបល់