ពោធិ៍សាត់ៈ បុរសវ័យចំណាស់ម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញផ្កាប់មុខស្លាប់យ៉ាងអាណោចអាធម័ខណះចេញពីហូបការអ្នកភូមិហើយជិះកង់ទៅផ្ទះវិញក៏ធ្លាក់ចូលលូ ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១១ខែ ឧសភាឆ្នាំ២០១៩ នៅចំណុចលូព្រំប្រទល់ឃុំបឹងខ្នារនិងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
តាមសម្ដីក្រុមគ្រួសារជនរងគ្រោះនាល្ងាចថ្ងៃកើតហេតុនិយាយថាប្តីរបស់គាត់បានមកហូបការអ្នកភូមិនៅខាងជើងផ្ទះពេលត្រឡប់មកវិញទំនងជាគាត់ស្រវឹងស្រាជោគទើបជិះកង់ធ្លាក់ផ្លូវខាងជើងផ្ទះប្រមាណ១០០ម៉ែត្រចូលមាត់លូមានទឹកតិចៗបណ្តាលឲ្យថប់ថង្ហើមស្លាប់តែម្តង។
លុះព្រឹកឡើងសមត្ថកិច្ចបានទទួលព័ត៌មានបានចុះពិនិត្យនិងកោសល្យវិច្ច័យភ្លាមៗឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយជិះកង់ធ្លាក់ពីផ្លូវខ្លួនឯងពិតប្រាកដមែន។
ជនរងគ្រោះមានឈ្មោះណុបសារ៉នភេទប្រុសអាយុ៥៨ឆ្នាំមានទីលំនៅភូមិផ្ទះស្លាឃុំខ្នារទទឹងស្រុកបាកានខេត្តពោធិ៍សាត់។
ក្រោយពេលកើតកម្លាំងសម្ថតកិច្ចបានប្រគល់សាកសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់