ព័ត៌មានជាតិ

រថយន្តបុកម៉ូតូរបួសធ្ងន់ស្រាលពីរនាក់

បន្ទាយមានជ័យ: ស្រ្តីម្នាក់រងរបួសធ្ងន់ នឹងអ្នករួមដំណើរត្រូជាកូនរងរបួសស្រាល ក្នុងករណីគ្រោះចរាចរណ៍រវាងរថយន្ត បុកជាមួយម៉ូតូក្នុងទិសដៅច្រាសទិសគ្នា កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវលំ ក្នុងទីប្រជុំជនត្រង់ចំណុចមុខផ្ទះឈ្មោះ ឡាច គឹមណា ស្ថិតនៅភូមិរពាក់ ឃុំឈ្មួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ អ្នកបើកបរម៉ូតូឈ្មោះ មាន សាវ៉ិន ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។ រីឯអ្នករួមដំណើរឈ្មោះ ទៀត សុគន្ធា ភេទស្រី អាយុ១១ឆ្នាំ ត្រូវជាកូនបង្កើតអ្នកបើកបរ។ រងរបួសស្រាលបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ៕

មតិយោបល់