ព័ត៌មានជាតិ

លួចទូរស័ព្ទចេញពីផ្ទះសំណាក់ទេពតារាម្ចាស់តាមចាប់បាននៅផ្ទះសំណាក់បេសថានី

កណ្តាល: ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និងង១២នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ចំណុចផ្ទះសំណាក់ទេពតារា ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះសុខ សុខ: ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មេផ្ទះ ទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះប៉ែន សារ៉េត ហៅ បុក ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់ នៅក្រោមស្ពាន ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
សំភារបាត់បង់-ទូរស័ព្ទ១គ្រឿងម៉ាកiphone7Plusពណ៌ក្រហម។
វត្ថុតាងចាប់យក៖ទូរស័ព្ទដៃ០១គ្រឿងម៉ាកHUAWEIពណ៌ទឹកមាស(របស់ជនល្មើស)។

សមត្ថកិច្ចឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានទុកទូរស័ព្ទរបស់ខ្លួននៅលើសាឡុងក្បែរជណ្តើរឡើងផ្ទះសំណាក់ ហើយអង្គុយហូបទឹកក្រូចជាមួយបងប្អូនចម្ងាយប្រហែល៧ម៉ែត្រពីទូរស័ព្ទ ពេលដើរមករកទូរស័ព្ទវិញស្រាប់តែបាត់តែម្តង។
ភ្លាមនោះជនរងគ្រោះនិងបងប្អូនបានឆែកកាមេរ៉ាមើលឃើញជនសង្ស័យដែលដេកនៅបន្ទប់លេខ១០៣ជាអ្នកយករួចចេញទៅបាត់ ក៏ជិះម៉ូតូតាមរកឃើញជនសង្ស័យ នៅផ្ទះសំណាក់បេសថានី បានឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចដើម្បីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចយកទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែនហើយបានយកទៅលក់ឲ្យជនមិនស្គាល់ឈ្មោះនៅម្តុំផ្សារកណ្តាលរាជធានីភ្នំពេញបានលុយ
១០៥ដុល្លារ យកទៅលេងល្បែង និងចាយអស់បាត់ទៅហើយ។
ករណីនេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់