មួកបង្គោលលលាដ៏ក្បាល អេឡិចត្រូនិច ដែលអាចអានគំនិតឯកជនរបស់មនុស្សដែលស្ថិតនៅខាងក្នុងខួរ របស់ពួកគេ ជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមក ដោយនេះគឺជាបច្ចេកវិទ្យាចុងក្រោយ។
មួកបង្គោលលលាដ៏ក្បាល អេឡិចត្រូនិច ត្រូវបានបង្កើតឡើង ដោយក្រុមអ្នកស្រាវជ្រាវ នៅឯសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា សហរដ្ឋអមេរិក ដោយអាចកត់ត្រា ពាក្យ ឬអារម្មណ៍ដែលគិតក្នុងខួរ បំលែងទៅជាសំលេង ខណៈដែលគេអានសៀវភៅ ដោយវាកត់ត្រាពាក្យដែលអ្នកបានអាន ។
ប្រសិនបើអ្នកកំពុង អានអត្ថបទ កាសែត ឬសៀវភៅ នោះវានឹងធ្វើការកត់ត្រាពាក្យ ដោយបំលែងទៅជាំសំលេងតាមរយៈខួរក្បាលរបស់អ្នក ។ នេះបើតាមអ្នកស្រាវជ្រាវ ឈ្មោះ Brian Pasley បានឲ្យដឹង។
យើងកំពុងព្យាយាមស្វែងរក និងបកស្រាយនូវអក្សរសម្ងាត់ ដែលអ្នកបានអានក្នុងចិត្ត ឬ នៅខួរក្បាល ដោយបំលែងទៅជាសំលេង ។
ក្រុមអ្នកស្រាវជ្រាវនេះដែរ រំពឹងទុកថា បច្ចេកវិទ្យារបស់ពួកគេ នឹងត្រូវបានប្រើប្រាស់ សម្រាប់មនុស្សគថ្លង់ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ពូកគេកំពុងស្វះស្វែង បង្កើតនូវឧបករណ៍ តូចមួយដាក់ចូលទៅកាន់លលាដ៏ក្បាល ដែលស្រួលជាងអ្វីដែលពូកគេកំពុងធ្វើបច្ចុប្បន្ន៕
មតិយោបល់