ផ្ទះ ព័ត៌មានជាតិ ចូលគុកហើយ នៅប...

ចូលគុកហើយ នៅបូញមាត់ទៀត! ប្ដីចិត្តខ្លាំង ផឹកស្រវឹង យកដែកទីប វាយប្រពន្ធរបួសយ៉ាងដំណំ

0

តាកែវ: កាលពីម៉ោង១ និង៤០នាទីរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារ។

ជនបង្កឈ្មោះ តៅ សុធា ហៅតុញ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ បានផឹកស្រាស្រវឹង ប្រដាប់ដោយដំបងឬស្សី និង ដែកទីបជ្រុង បានវ៉ៃទៅលើប្រពន្ធខ្លួន ឈ្មោះ មៀច ស្រីនាងអាយុ ២៧ឆ្នាំ បណ្ដាលឲ្យរបួសយ៉ាងដំណំ (ត្រូវក្បាលខាងឆ្វេងបែក ស្មាខាងឆ្វេងមានស្នាមជាំខ្មៅ និងភ្លៅខាងឆ្វេង មានស្នាមជាំខ្មៅ)។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្តុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.