ព័ត៌មានជាតិ

ករណីក្មេងទំនើងធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមផ្លូវត្រូវបានសមត្ថកិច្ចអប់រំ នៅស្រុកថាឡាបរីវ៉ាត់…

ស្ទឹងត្រែង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានអោយដឹងថា ដើម្បីឲ្យការអនុវត្តគោលនយោបាយភូមិ-ឃុំ—សង្កាត់មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថាឡាបរិវ៉ាត់ ស្រាវជ្រាវរកក្មេងទំនើងដែលបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យ​ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ​ក្នុងស្រុកថាឡាបរិវ៉ាត់ ។ បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ដើម្បីធ្វើការអប់រំណែនាំ និងធ្វេីកិច្ចសន្យាប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំណែនាំបន្ត។

មតិយោបល់