ព័ត៌មានជាតិ

កុកភ្លេចជុង! បុរសម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួននៅវត្តអង្គត្នោត ស្រុកត្រាំកក់

តាកែវ: នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២និង០០នាទី ដោយមានបទបញ្ជាពីលោក ស្នងការនគរបាលខេត្តតាកែវ និងលោកព្រះរាជ្ញាសាលាដំបូងខេត្តតាកែវ រួមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយប៉ុស្តិ៍អង្គតាសោម ចុះស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ (ករណីលួចម៉ូតូ)។

ជនសង្ស័យឈ្មោះ ជួង រ័ត្ន ភេទប្រុស អាយុ ៣៦ឆ្នាំ មានស្រុកកំណើតភូមិអំពិប ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ប៉ុន្តែទីលំនៅបច្ចុប្បន្ន ពុំពិតប្រាកដ ក្រោយពីបានលួចម៉ូតូកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ នៅផ្សាត្រពាំងអណ្តើក ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

សូមបញ្ជាក់៖ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចវត្តអង្គត្នោត ស្ថិតក្នុងភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ៕

មតិយោបល់