ព័ត៌មានជាតិ

សាកថ្មទូរស័ព្ទ OPPO ចោលក្នុងបន្ទប់ សង្ស័យចោរឃើញថតរូបស្អាត ចាប់អារម្មណ៍ លួចយកទៅបាត់…

ភ្នំពេញៈ កាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុម២ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក មានករណីលួចយកទូរស័ព្ទដៃមួយគ្រឿង។

ជនសង្ស័យ ឈ្មោះ ណុះ រ៉ូសាលី ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិ ឥស្លាម ទីលំនៅផ្ទះលេខ៤៤៧Fក្រុម៣ ភូមស្វាយប៉ាក មុខរបរ មិនពិតប្រាកដ មានសារធាតុញៀន។ ជនរងគ្រោះឈ្មោះ រស់ សាម៉ុន ភេទស្រី អាយុ៣០ឆ្នាំ ទីលំនៅផ្ទះជួលកន្លែងកើតហេតុខាងលើ មុខរបរនៅផ្ទះ ។

សម្ភារបាត់បង់៖ ទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ១គ្រឿង។

សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានទុកទូរស័ព្ទសាកថ្ម នៅក្នុងបន្ទប់ ហើយចូលសម្រាក លុះដល់វេលាកើតហេតុ ក៏រកទូរស័ព្ទ ស្រាប់តែបាត់មិនឃើញ។ ទើបវេលាម៉ោង៩ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីទទួលពាក្យបណ្តឹងភ្លាមៗ កម្លាំងជំនាញខណ្ឌ បានចុះធ្វើការស្រាវជ្រាវ និងឃាត់ជនសង្យ័យបានម្នាក់ នៅវេលាម៉ោ១០ព្រឹកដដែល ត្រង់ចំណុចក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១។
សម្ភារៈដកហូត៖ ទូរស័ព្ទដៃម៉ាក Huawei ពណ៌ទឹកមាស ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់