ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ ដកហូតថ្នាំញៀនបាន១កូនថង់តូច

ភ្នំពេញ: កម្លាំងអន្តរាគមន៍ក្រុងសហការជាមួយប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនបានយុវជនម្នាក់ និងដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា១កូនថង់តូច កាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២៧១ ក្រុម១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះសួន ចន្ថា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិស្គរទួង ឃុំភ្នំកុង ស្រុកឈូក ខេត្តកំពត។

សមត្ថកិច្ចបានបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ខណ:កម្លាំងអន្តារាគមន៍ក្រុងសហការជាមួយប៉ុស្តិ៍ទឹកថ្លាកំពុងល្បាតនៅគោលដៅខាងលើ ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកស្មាស ពណ៌ខ្មៅឌុបគ្នា២នាក់ ដោយសង្ស័យក៏ឃាត់ត្រួតពិនិត្យ បានឃើញថ្នាំញៀនចំនួន១កញ្ចប់ថង់តូចនៅជាប់ខ្លួនជនសង្ស័យ ពេលនោះសមត្ថកិច្ចក៏ឃាត់យកមកសាកសួរតែម្តង ចំណែកអ្នកបើកបរម្នាក់ទៀតគេចខ្លួនបាត់។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនមែនដោយខ្លួនបានទិញក្នុងតំលៃ១០ដុល្លារគោលបំណងយកទៅប្រើប្រាស់តែប៉ុណ្ណោះ។

ក្រោយពីធ្វើការសាកសួរចប់ សមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ននៅនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពេលក្រោយ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់