ព័ត៌មានជាតិ

លុចស៊ីស RX350 ប៉ះគ្នាជាមួយម៉ូតូ បណ្តាលឲ្យបរុសម្នាក់ រងរបួសធ្ងន់ សង្ស័យបាក់ជើង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សង្ស័យបាក់ជើង ស្ថិតតាមបណ្តោយផ្លូវលេខ៥២៨ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តម៉ាក លុចស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-7079 បានប៉ះគ្នាជាមួយម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-3254 បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សង្ស័យបាក់ជើង ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង ដើម្បីរង់ចាំដោះស្រាយគ្នា តាមនីតិវិធីបន្តទៀត ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

មតិយោបល់