ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! នាំគ្នាមើលទូរស័ព្ទ ចំពេលមេញកំពុងភ្លៀង ស្រាប់តែត្រូវរន្ទះបាញ់ចំ របួសមនុស្ស ៣នាក់ នៅកំពង់ចាម

កំពង់ចាមៈ កាលពីវេលាម៉ោង២ និង៥០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ មានករណីរន្ទះបាញ់ បណ្ដាលឲ្យរបួសមនុស្ស ៣នាក់ ត្រង់ចំណុចផ្ទះឈ្មោះ ស៊ឹម ធុក នៅភូមិត្រពាំងធំ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញជនរងគ្រោះទាំងបីនាក់ នាំគ្នាបើកទូរស័ព្ទដៃមើល ចំពេលមេឃកំពុងភ្លៀង ខណៈនោះស្រាប់តែមានរន្ទះបាញ់ បណ្តាលឲ្យជនរងគ្រោះទាំងបីនាក់ ដួលសន្លប់។

ការបើកមើលទូរស័ព្ទដៃ នៅពេលមេឃកំពុងភ្លៀង បានបណ្តាលឲ្យជនរងគ្រោះ ចំនួន៣នាក់ ត្រូវរន្ទះបាញ់ តែសំណាងល្អត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ធ្វើឲ្យអ្នកទាំងបី រួចផុតពីសេចក្តីស្លាប់។

ជនរងគ្រោះ៖ ទី១. ឈ្មោះ ចិន ស្រី ភេទស្រី អាយុ២៦ឆ្នាំ មានរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យខេត្ត ទី២. ឈ្មោះ ឡាយ វីរៈ ភេទប្រុស អាយុ១២ឆ្នាំ របួសស្រាល និងទី៣. ឈ្មោះ ឡាយ សុខហៃ ភេទប្រុស អាយុ៧ឆ្នាំ របួសស្រាល កំពុងសម្រាកនៅមន្ទីរពេទ្យ៕

មតិយោបល់