ព័ត៌មានជាតិ

រន្ធត់ណាស់!! រថយន្តបុកម៉ូតូបណ្ដាលឲ្យមនុស្ស ៤នាក់រងរបួសធ្ងន់ស្រាល នៅស្រុកគីរីវង់

តាកែវ: នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៤៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ថរវាងរថយន្តបុកពីចំហៀងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៤នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ភូមិព្រៃកប្បាស សង្កាត់គីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។

រថយន្តបង្កម៉ាក នីសាន់ ពាក់ស្លាកលេខ ភ្នំពេញ 2F-3634 បើកបរដោយឈ្មោះ ឯម សំអុល ភេទប្រុស របួសធ្ងន់ មុខរបរកសិករ រួមដំណើរជាមួយឈ្មោះ សាត សីហា ភេទប្រុស មុខរបរកសិករ។
ជនរងគ្រោះមានឈ្មោះ បោល ឆាន្នី ភេទប្រុស មុខរបរកសិករ បើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ពាក់ស្លាកលេខ តាកែវ 1Q-9915 រួមដំណើរជាមួយឈ្មោះ បោល វិវត្ត ភេទប្រុស មុខរបរសិស្ស ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួសត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់