ព័ត៌មានជាតិ

ម្ចាស់ហាង ប្រ៊េនឌី បណ្តោយឱ្យសំរាមហៀរទឹកស្អុយ អត់ខ្វល់ប៉ះពាល់បរិស្ថាន សំខាន់លក់ដាច់

(រាជធានីភ្នំពេញ)៖ ម្ចាស់ហាង ប៊្រេនឌី​ ផ្លូវ២៦៥ កែងផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តោយឱ្យបុគ្គលិក ដាក់គរពំនូកសំរាមហៀរទឹក ជះក្លិនស្អុយប៉ះពាល់បរិស្ថាន ដោយមិនខ្វល់ប៉ះពាល់ដល់ប្រជាពលរដ្ឋ អ្នកជិតខាង។

ហាងយីហោ ប៊្រេនឌី​ (Brandy) ដែលត្រូវបានគេស្គាល់ថា ជាកន្លែងផឹកស៊ី កំពុងទទួលរងការរិះគន់ធ្ងន់ៗថា ម្ចាស់ហាង បានបណ្តោយឱ្យបុគ្គលិក យកសំរាមទៅគរចោល ខ្វះការគ្រប់គ្រងត្រឹមត្រូវ នាំឱ្យប៉ះពាល់ និងមិនខ្វល់នឹងការជូនដំណឹង ក៏ដូចជាសេចក្តីណែនាំ របស់មេភូមិ បានប្រាប់ជាច្រើនលើកច្រើនសារមក ប៉ុន្តែម្វាស់ហាងខាងដើម គឺមិនរវីរវល់សោះឡើយ ម្ល៉ោះហើយ ប្រជាពលរដ្ឋមួយចំនួន បានព្រលយសម្តីថា ដោយសារម្ចាស់ហាងរូបនេះ អាងខ្សែធំៗ ខណៈបញ្ហានេះ បានអូសបន្លាយជិត ២ឆ្នាំ កន្លងមកហើយ បើរាប់មកដល់ថ្ងៃនេះ។ ប្រសិនបើដូច្នេះ តើអតិថិជនរបស់ហាងយីហោនេះ គួរបន្តគាំទ្រទៀត ឬយ៉ាងណា? ជាក់ស្តែងសកម្មភាពនេះ គឺម្ខាស់ហាង ហាក់មិនខ្វល់អំពីអនាម័យ ក្នុងវិស័យហូបចុក សោះឡើយ៕

photo_2016-04-10_10-05-15 photo_2016-04-10_10-05-19 photo_2016-04-10_10-05-22 photo_2016-04-10_10-05-26

មតិយោបល់