រតនគិរីៈ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី សូមធ្វើការបំភ្លឺចំពោះមហាជន ដែល Account facebook ឈ្មោះ ស៊ីណា បានរិះគន់សមត្ថកិច្ច នគរបាលស្រុកបរកែវ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន។ ដោយសូមបំភ្លឺដូចខាងក្រោម៖ សូមជម្រាបថាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១ និង៥០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវ បានចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមជាមួយវត្ថុតាងមានថ្នាំញៀន៧ថង់ (២ថង់ធំ និង៥ថង់តូច)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា ថ្នាំញៀនទាំងនេះ ពួកគេបានទិញពីឈ្មោះ អុំ ស៊ីណា រស់នៅភូមិបរញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ។
បន្ទាប់មកសមត្ថកិច្ច បានរាយការណ៍ សុំគោលការ និង សុំការអនុញ្ញាតពីព្រះរាជអាជ្ញា ដើម្បីបន្តប្រតិបត្តិការបង្ក្រាប ដោយ ក្រោយទទួលបានការអនុញ្ញាតភ្លាម កម្លាំងអធិការដ្ឋានស្រុកបរកែវ បាននាំជនសង្ស័យទាំង២ នាក់ ទៅចង្អុលបង្ហាញអ្នកដែលបានផ្ដល់ថ្នាំញៀន ឲ្យពួកគេយកមកចែកចាយបន្ត ពេលទៅដល់កម្លាំងនគរបាល បានធ្វើការព្យាយាមឃាត់ខ្លួនឈ្មោះ អុំ ស៊ីណា តាមការចង្អុលបង្ហាញរបស់ជនសង្ស័យទាំង២ នាក់នោះ ប៉ុន្តែឪពុកក្មេក ឈ្មោះ ឈាម រិទ្ធធឿន បានធ្វើការរារាំងមិនឲ្យសមត្ថកិច្ចឃាត់ខ្លួន កូនប្រសាឈ្មោះ អុំ ស៊ីណា នោះឡើយ។
ន័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប ដើម្បីកុំអោយមានការភ័នច្រឡំ៕
មតិយោបល់