ព័ត៌មានជាតិ

កម្មការិនីរោងចក្រយូលី ដួលសន្លប់បន្តបន្ទាប់ ដោយសារធំក្លិនជាតិគីមី

ស្វាយរៀង: កម្មការនីរោងចក្រយូលី ចំនួន៣ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ដួលសន្លប់ជា បន្តបន្ទាប់ រួមមាន២៦នាក់ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២៦ សីហា២០១៦ ក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

ហេតុការណ៍នេះ ដោយសារមូលហេតុ ធំក្លិនជាតិគីមីចេញពី ក្នុងក្រណាត់ បង្កឲ្យពុលទន់ដៃទន់ជើង ដួលសន្លប់ជា បន្តបន្ទាប់ រហូតដល់២៦នាក់ ក្នុងនោះធ្ងន់ធ្ងរម្នាក់ បញ្ជូនមកមន្ទីរពេទ្យ ខេត្តស្វាយរៀង ដើម្បីសង្គ្រោះ និង២៥នាក់ បញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិជីភូ។

បើតាមលោកវេជ្ជបណ្ឌិតប្រាក់សម្បត្តិ ប្រធានមន្ទីរពេទ្យជីភូ បានឲ្យដឹងថា រហូតមកដល់ វេលាម៉ោង២និង៣០នាទី រសៀលនេះ កម្មការនី រងគ្រោះបានធូស្រាល បន្តិចហើយគ្រូពេទ្យកំពុងសង្គ្រោះ ៕

កម្មការនីរោងចក្រយូលី ដួលសន្លប់ (1) កម្មការនីរោងចក្រយូលី ដួលសន្លប់ (2) កម្មការនីរោងចក្រយូលី ដួលសន្លប់ (3)

មតិយោបល់